[Skip to Content]

IBA Montage

យើងសូមអញ្ជើញស្ថាប័នរបស់អ្នកឱ្យតែងតាំងសម្រាប់ពានរង្វាន់ Stevie® 2025 (ប្រចាំឆ្នាំលើកទី 10) សម្រាប់បុគ្គលិកឆ្នើមបំផុតរបស់ពិភពលោកសម្រាប់សមិទ្ធផលធនធានមនុស្ស ក្រុមការងារ និងវិជ្ជាជីវៈ រួមជាមួយនឹងផលិតផល និងសេវាកម្ម។ ថ្មីៗនេះ ក៏ដូចជាអ្នកផ្គត់ផ្គង់ដែលជួយផ្សព្វផ្សាយ និងបង្កើតកន្លែងការងារដ៏ល្អ។

ប្រសិនបើលោកអ្នកចង់ទទួលបាននូវកញ្ចប់ចូលរួមដែលមានរៀបរាប់ការណែនាំពេញលេញអំពីរបៀបរៀបចំ និងដាក់ស្នើការតែងតាំងរបស់អ្នក សូមដាក់អាសយដ្ឋានអ៊ីម៉ែលរបស់លោកអ្នកនៅទីនេះ ហើយយើងខ្ញុំនឹងផ្ញើអ៊ីម៉ែលកញ្ចប់ចូលរួមទៅកាន់លោកអ្នក។ យើងខ្ញុំមានគោលការណ៍ឯកជនភាពយ៉ាងតឹងរ៉ឹង ហើយយើងខ្ញុំនឹងមិនចែកចាយនូវអាសយដ្ឋានអ៊ីម៉ែលរបស់លោកអ្នកទៅកាន់នរណាផ្សេងឡើយ បើទោះបីជាមានមូលហេតុណាមួយក៏ដោយ។

នេះគឺជាទំព័រតែមួយគត់លើគេហទំព័រនេះដែលអ្នកនឹងឃើញវាជាភាសានេះ។ ទំព័រដទៃទៀតគឺជាភាសាអង់គ្លេស ហើយកញ្ចប់នៃការចូលរួមក៏ជាភាសាអង់គ្លេសផងដែរ។ នេះដោយសារតែយើងខ្ញុំតម្រូវឲ្យការតែងតាំងដែលបានដាក់ស្នើទាំងអស់ជាភាសាអង់គ្លេស ធ្វើដូចនេះអាចឲ្យអ្នកជំនាញផ្នែកអាជីវកម្មនៅទូទាំងសកលលោកអាចចូលរួមក្នុងដំណើរការវិនិច្ឆ័យបាន។ ខាងក្រោមនេះជាសេចក្តីសង្ខេបគោលៗនៃពានរង្វាន់ តម្រូវការក្នុងការដាក់ស្នើ និងអត្ថប្រយោជន៍នៃការចូលរួម។ ប្រសិនបើអ្នកសម្រេចថាអង្គការរបស់អ្នកនឹងដាក់ស្នើការតែងតាំងចំពោះពានរង្វាន់ សូមចងចាំថាការតែងតាំងរបស់អ្នកត្រូវតែរៀបចំឡើងជាភាសាអង់គ្លេស។

អំពីពានរង្វាន់ Stevie Awards សម្រាប់និយោជកអស្ចារ្យ

ពានរង្វាន់ Stevie Awards សម្រាប់និយោជកអស្ចារ្យគឺជាកម្មវិធីផ្តល់ពានរង្វាន់សាកលោកតែមួយគត់ដែលទទួលស្គាល់បុគ្គលិកជំនាញផ្នែកធនធានមនុស្ស និងនិយោជកល្អបំផុតរបស់ពិភពលោក។ អង្គភាព  Stevie Awards ដែលជាតំណាងឲ្យពានរង្វាន់នេះមានទីតាំងនៅសហរដ្ឋអាមេរិក។ ពួកគេគឺជាអ្នករៀបចំការប្រកួតប្រជែងពានរង្វាន់ Stevie Awards ចំនួន៨ ផ្សេងៗគ្នា ដែលលោកអ្នកអាចសិក្សាបន្ថែមបានតាមរយៈ www.StevieAwards.com ។ ជ័យលាភីពានរង្វាន់ Stevie Award បានក្លាយជារង្វាន់មួយក្នុងចំណោមរង្វាន់ដែលអ្នករាល់គ្នាចង់បានបំផុតនៅលើពិភពលោក។

នៅឆ្នាំ 2024 ពានរង្វាន់ Stevie សម្រាប់បុគ្គលិកឆ្នើមត្រូវបានបង្ហាញដល់អង្គការ និងបុគ្គលមកពីជាង 28 ប្រទេស។ ចុចទីនេះដើម្បីមើលបញ្ជីឈ្មោះអ្នកឈ្នះសម្រាប់ឆ្នាំ 2024។

ប្រភេទផ្សេងៗ

មាន ៦ ប្រភេទនៃពានរង្វាន់ផ្សេងៗគ្នាសម្រាប់ធ្វើការជ្រើសរើសពីក្នុងពានរង្វាន់ Stevie Awards សម្រាប់និយោជកអស្ចារ្យ។ ប្រសិនបើអ្នកសម្រេចចិត្តចូលរួម អ្នកត្រូវជ្រើសរើសប្រភេទដែលត្រូវទៅនឹងសមិទ្ធផលដែលអង្គភាពរបស់អ្នកចង់ឲ្យមានការទទួលស្គាល់ និងរៀបចំការតែងតាំងរបស់អ្នកដោយផ្អែកលើការណែនាំសម្រាប់ប្រភេទពានរង្វាន់ទាំងអស់នោះ។ ក្នុងចំណោមប្រភេទនៃពានរង្វាន់ដែលមានរួមមានដូចខាងក្រោម៖

​ ប្រភេទនិយោជកប្រចាំឆ្នាំ

 ប្រភេទសមិទ្ធិផលផ្នែកធនធានមនុស្ស

 ប្រភេទបុគ្គលធនធានមនុស្ស

 ប្រភេទក្រុមធនធានមនុស្ស

 ប្រភេទមេឌៀ រកម្មវិធី បណ្តុះបណ្តាល ការអនុវត្តន៍ និងដំណោះស្រាយ

 ប្រភេទអ្នកផ្តល់ដំណោះស្រាយ

បញ្ជី និងការរៀបរាប់នៃប្រភេទពានរង្វាន់មានក្នុងកញ្ចប់នៃការចូលរួម។

នៅក្នុងប្រភេទទាំងអស់ អ្នកមានជម្រើសក្នុងការផ្តល់ចម្លើយសរសេរទៅនឹងសំណួរ ឬជាវីដេអូដែលមានរយៈពេលរហូតដល់ប្រាំ (៥) នាទីដែលឆ្លើយនឹងសំណួរទាំងនោះ។

ទំនាក់ទំនង

ពានរង្វាន់ Stevie Award មានអ្នកតំណាងនៅតាមបណ្តាប្រទេសជាច្រើន។ អ្នកតំណាងទាំងនេះនឹងចែកចាយព័ត៌មាន និងជួយអង្គភាពក្នុងប្រទេសដើម្បីចូលរួមក្នុងកម្មវិធីពានរង្វាន់នេះ។ ដើម្បីបញ្ជាក់ថាមានអ្នកតំណាងប្រចាំប្រទេសរបស់អ្នកសូម ចុចទីនេះ។

អ្នកក៏អាចទំនាក់ទំនងអ្នករៀបចំកម្មវិធីតាមអាសយដ្ឋានដូចខាងក្រោម៖

ពានរង្វាន់ Stevie Awards
អាសយដ្ឋាន៖ 10560 Main Street, Suite 519
Fairfax, Virginia 22030, USA
លេខទូរស័ព្ទ៖ +1 703-547-8389
ទូរសារ៖ +1 703-991-2397
អ៊ីម៉ែល៖ help@stevieawards.com

Share